ព័ត៌មានជាតិ

បុកទៀតហើយ! គ្រោះថ្នាក់ចរាចរណ៍រថយន្ត និងម៉ូតូ៤គ្រឿង បណ្ដាលឲ្យមនុស្សរងរបួស

កំពង់ឆ្នាំង: កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង និងម៉ូតូ ២គ្រឿង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ត្រង់ចំណុចមុខធនាគារប្រាសាក់ ស្ថិតភូមិស្រែព្រីង សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង ។

រថយន្តម៉ាក ម៉ៃស៊ីធូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4876 បើកបរដោយឈ្មោះ ហ៊ុត សុខាវ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិស្ទឹងជៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅពីជើងទៅត្បូង។
ម៉ូតូម៉ាក ធូដេ ពណ៌កាហ្វេ គ្មានស្លាកលេខ បើកបរដោយឈ្មោះ គៀត ទិតថារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពងឆ្នាំង បើកបកពីកើតទៅលិច។
រថយន្តម៉ាក ឡិចស៊ីស ពណ៌ខ្មៅ 330 ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4380 ឈប់ចតខាងលិចផ្លូវ ។
ម៉ូតូម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1T-9466 ឈប់ចតនៅខាងលិចផ្លូវ ក្រោយរថយន្ត ឡិចស៊ីស៣៣០ ដែលឈប់ចតនោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់