ព័ត៌មានជាតិ

សមត្ថកិច្ច ទទួលការងារអគ្គិភ័យ ខេត្តកណ្ដាល ផ្ដល់ទឹកស្អាត ជូនពលរដ្ឋ ចំនួន ២១៦គ្រួសារ

កណ្ដាល: កម្លាំងការិយាល័យអគ្គិភ័យ ខេត្តកណ្តាល បានដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋ ក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បានចំនួន ២១៦គ្រួសារ ប្រើប្រាស់ទឹកអស់ចំនួន ០៥រថយន្ត។ ប្រតិបត្តិការ ដឹកទឹកចែកជូនប្រជាពលរដ្ឋនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៦ នេះ។

លោកឧត្តមសេនីយ៍ត្រី ឯម រដ្ឋា ស្នងការរងទទួលការងារអគ្គីភ័យ ក្រោយបញ្ជាដឹកនាំពីលោក ឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំលោកអធិការ លោកអធិការរងទទួលផែនសេនាធិការ លោកអធិការរងទទួលផែនសន្តិសុខ កម្លាំងប្រចាំបញ្ជាវេនទី២ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ដោយមានការចូលរួមពីលោកស្រី ឡុង ណាវី អភិបាលរងស្រុកមុខកំពូល និងលោកស្រីមេឃុំ ស្វាយអំពារ បានយករថយន្តអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០២គ្រឿង ដឹកទឹកចែកជូនដល់ប្រជាពលរដ្ឋ ផងដែរ៕

photo_2016-04-28_17-09-55

មតិយោបល់