ព័ត៌មានជាតិ

ស្លាប់ ៥នាក់ រងរបួសធ្ងន់ ២៧នាក់ គ្រោះថ្នាក់ចរាចរណ៍ ម្សិលមិញ កើតឡើង ៩លើក

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៩លើក ក្នុងនោះយប់ ៦លើក បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ (ប្រុស) រងរបួសធ្ងន់ ២៧នាក់ (ស្រី ១៨នាក់) និងរបួសស្រាល ៥២នាក់ (ស្រី ៤៨នាក់)។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៤គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង រថយន្តធុនធំ ១គ្រឿង និងយានផ្សេងៗ ១គ្រឿង។

របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់) ស្រវឹង ១លើក (ស្លាប់ ២នាក់) មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់) ប្រជែងគ្រោះថ្នាក់ ១លើក កត្តាយានយន្ត ១លើក និងបត់គ្រោះថ្នាក់ ១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៧នាក់)។

របាយការបន្ដថា គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក ផ្លូវខេត្ត-ក្រុង ចំនួន ៣លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែក យានយន្ត ដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តធុនតូច ៦លើក រថយន្តធុនធំ ១លើក និងយានផ្សេងៗ ១លើក។

របាយការណ៍ បានបន្ដទៀតថា ដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ២លើក ស្លាប់ ២នាក់ ខេត្តបន្ទាយមានជ័យ ១លើក ស្លាប់ ២នាក់ ខេត្តកំពង់ចាម ១លើក ស្លាប់ ១នាក់ និងខេត្តកំពង់ស្ពឺ ១លើក របួស ៦៤នាក់ (ស្រី ៦២នាក់)។

របាយការណ៍ ដដែល បានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៥,៤២១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២,៤៤០គ្រឿង និងពិន័យសរុប ២,៩៨១គ្រឿង។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នេះ ផងដែរ៕

aaa ae bbb

មតិយោបល់