សៀមរាប: បាត់ម៉ូតូ ១គ្រឿង អស់រយៈពេលជាង ១ឆ្នាំកន្លងមកហើយ ត្រូវបានគេប្រទះឃើញ ផ្លុងចោលក្នុងព្រៃ មួយកន្លែង ត្រូវបានសមត្ថកិច្ច ស្វែងរកម្ចាស់ឃើញ និងធ្វើការប្រគល់ជូនម្ចាស់វិញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ។
សមត្ថកិច្ច បានឲ្យ Post News ដឹងថា ម៉ូតូដែលគេប្រទះឃើញ គឺជារបស់ស្ត្រីម្នាក់ ជាអ្នកជាង អ៊ុតសក់ បានបាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ កាលពីឆ្នាំ២០១៥ កន្លងទៅ ត្រូវបានកម្លាំងនគរបាល ក្រុងសៀមរាប ស្វែងរកម្ចាស់ឃើញ មកវិញ ខណៈប្រទះឃើញ គេផ្លុងចោលក្នុងព្រៃ មួយកន្លែង ហើយបានប្រគល់ ជូនជនរងគ្រោះវិញ។
សមត្ថកិច្ច បន្ដថា ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1L-៩៣៥៩ ស៊េរីឆ្នាំផលិត ក្នុងឆ្នាំ២០១២ លេខម៉ាស៊ីន ៨៦៨៩០០ មានលេខតួរ ៨៦៨៩០០ ដែលសមត្ថកិច្ច ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានរកឃើញនៅក្នុងព្រៃ មួយកន្លែង ដែលគេយកមកផ្លុងចោល ហើយបានធ្វើការប្រកាស ស្វែងរកម្ចាស់ កាលពីថ្ងៃទី០៣ ខែធ្នូរ ឆ្នាំ២០១៥ កន្លងមក។
នគរបាល បានបន្ដទៀតថា រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ បានរកម្ចាស់ឃើញហើយ បន្ទាប់ពីបានផ្ទៀងផ្ទាត់ឯកសារ រួចមក យើងបានធ្វើការប្រគល់ទទួលម៉ូតូ ជូនម្ចាស់វិញ ដែលមានឈ្មោះ ប៉ូវ វ៉ាន់ ភេទ ស្រី អាយុ ២៤ឆ្នាំ មុខរបរអ្នក អ៊ុតសក់ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុង ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕
មតិយោបល់