ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គណៈប្រតិភូថ្នាក់ជាតិ ចុះពិនិត្យមើលឈើគ្មានច្បាប់ ចំនួន ២ក្រុមហ៊ុន ក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគិរី: ឧទ្ធម្ភាគចក្រ ០២គឿង របស់គណៈប្រតិភូថ្នាក់ជាតិ បានចុះតាមដានក្រុមហ៊ុនចំនួន ០២ ដីេម្បីត្រួតពិនិត្យមេីលឈេីគ្មានច្បាប់ ដែលអាជ្ញាធរជាតិធ្វេីការវាស់វែង កន្លងមក នៅពេលថ្មីៗនេះ គឺក្រុមហ៊ុន ម៉ាស្ទេីរខេសាន់ និងក្រុមហ៊ុន ងាយថាន់ នាវេលាម៉ោង០៩:២០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ។

គណះប្រតិភូ ដៃលអញ្ជីញមកនៅពេលនោះ រូមមាន លោក សៅ សុខា មេបញ្ជារការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានអាជ្ញាធរជាតិ ទប់ស្កាត់បទល្មើសព្រៃឈេី លោក សាយ សំអាល់ រដ្នមន្រ្តីក្រសួងបរិស្ថាន និងលោករដ្ឋមន្រ្តី ក្រសួងកសិកម្ម និងលោក ស្វាយ សំអាេង អភិបាល នៃគណះអភិបាល ខេត្តមណ្ឌលរីគី រួមទាំងលោក លោកស្រី តាមបណ្តាក្រសួង មន្ទីរ មួយចំនួន ទៀតផង។

នៅព្រឹកថ្ងៃដដែលនោះ  នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៏ប្រាប់ទៅគណៈប្រតិភូ ដែលចូលរួមនោះថា ឈេីដែលគ្មានបង់ពន្ធចូលរដ្ឋ ដែលអាជ្ញាធរជាតិ ដកហូតមកនោះ គឺរាជរដ្ឋភិបាល បម្រុងទុកឱ្យក្រសួងអប់រំ ដេីម្បីយកទៅកសាង សាលារៀន នៅតំបន់ដាច់ស្រយ៉ាល មួយចំនួន នៅក្នុង ព្រះរាជាណាចក្រកម្ពុជា កំពុងតែខ្វះខាត។

ជាចុងក្រោយ លោក បន្តបញ្ជាក់ថា ក្រសួងអប់រំ ពុំបានមកទទួលនៅឡេីយ ដូច្នេះ ឈេីទាំងអស់នេះ គឺលាេកប្រគល់ទៅឱ្យអាជ្ញាធរខេត្ត ទទួលបន្ទុកថែរក្សា បណេា្តះអាសន្នសិន ផងដែរ៕

photo_2016-04-28_17-53-56 photo_2016-04-28_17-53-59 photo_2016-04-28_17-54-02 photo_2016-04-28_17-54-05

មតិយោបល់