ព័ត៌មានជាតិ

កំពុងដើរលើផ្លូវសុខៗ ត្រូវម៉ូតូបើកបុក រងរបួសធ្ងន់

កណ្ដាល: ស្រ្តីវ័យចំណាស់ម្នាក់ បានរងរបួសសន្លប់ស្ដូកស្ដឹងលើផ្លូវ ក្រោយពីម៉ូតូបើកបុក ខណ:រូបគាត់កំពុងដើរតាមណ្ដោយផ្លូវជាតិលេខ១។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង០៥៖៣០នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចចន្លោះគីឡូម៉ែត្រ១៨និង១៩ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការបានឲ្យដឹងថា មានស្រ្តីម្នាក់អាយុប្រហែល៥០ឆ្នាំមិនស្គាល់អត្តសញ្ញាណ បានដើរទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ១ លុះពេលដើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានបុកបណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមនោះម៉ូតូបង្កបានបើករត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានកម្លាំអប៉ុស្តិ៍រដ្ឋបាលគគីរបានទាក់ទងរថយន្ដសង្គ្រោះបន្ទាន់ស្រុកកៀនស្វាយ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយកើតហេតុជំនាញបានធ្វើការស្រាវជ្រាវរកម៉ូតបង្ក និងស្វែងរកព័ត៌មានជនរងគ្រោះឲ្យដឹងថា មានបញ្ហាអ្វីបានជាជនរងគ្រោះ ចេះតែដើរតាមផ្លូវជាតិប៉ុន្មានថ្ងៃមកហើយ៕

photo_2016-10-14_11-55-20

photo_2016-10-14_11-55-04

photo_2016-10-14_11-55-05

photo_2016-10-14_11-55-09

photo_2016-10-14_11-55-11

photo_2016-10-14_11-55-16

មតិយោបល់