ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងមុននេះបន្តិចថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នាវេលាម៉ោង១០៖០០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា ឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ៣ (GS3-F17B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ (១)ផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ ផ្លួវទ្រុងមាន់ ផ្លូវសួនវឌ្ឍនៈ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២) ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅខណៈនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូចដើម្បីជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់