ព័ត៌មានជាតិ

សូមនិយាយថាទេចំពោះគ្រឿងញៀន!

ភ្នំពេញ: នៅវេលាម៉ោង ៤ និង ៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខវត្តលង្កា ផ្លូវព្រះសីហនុកែងផ្លូវព្រះនរោន្តម ស្ថិតភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ប៉ែន ពន្លឺ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចេតីយ៍ ឃុំពញាឮស្រុកពញាឮ ខេត្តកណ្តាល មុខរបរជាងកាត់សក់ (ប្រើប្រាស់សារធាតុញៀន)។
២/ឈ្មោះ ឡាយ ឆេងឡុង ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាំងចាស់ ឃុំផ្សារឧត្តុង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ មុខរបរអ្នកធ្វើមាន់ (រក្សាទុកនិងប្រើប្រាស់)។

វត្ថុតាងដកហូតបាន៖
-ក្រាមសថ្លាចំនួន០៣ កញ្ចតូច(សង្ស័យគ្រឿងញៀន)
-ម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1ID-4382
-ទូរស័ព្ទដៃ០១ម៉ាក NoKia ពណ៌ខ្មៅ។

ដំណើររឿង៖ មុនពេលកើតហេតុ កម្លាំងល្បាតនគរបាលបុស្តិ៍រដ្ឋបាលបឹងកេងកង១ បានចេញល្បាតការពារសុវត្ថិភាពសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ:ទៅដល់ចំណុចមុខវត្តលង្កាជួប
ជនសង្ស័យ០២នាក់អង្គុយលើម៉ូតូក៏ធ្វើការត្រួតពិនិត្យឆែកឆេរឃើញម្សៅក្រាមសថ្លាចំនួន០៣កញ្ចប់តូចនៅក្នុងហោប៉ៅរបស់
ជនសង្ស័យឈ្មោះ ឡាយ ឆេងឡុង ពេលនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់