ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើត្បូងឃ្មុំ និងស្រុកមេមត់ សហការជាមួយកមាំ្លងកងរាជអាវុធហត្ថស្រុកតំបែរ ចាប់រថយន្ត៣គ្រឿង ដឹកឈើ ២៦ដុំ

ត្បូងឃ្មុំ: នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ផ្នែករដ្ឋបាលព្រៃឈើមេមត់ សហការជាមួយកមាំ្លងកងរាជអាវុធហត្ថស្រុកតំបែរ បានចាប់ឃាត់រថយន្តចំនួន ០៣គ្រឿង ម៉ាក SSANYONG ពណ៌ស ពាក់ស្លាកលេខ ១-ភ្នំពេញ 2AJ-9228 ២-ភ្នំពេញ 2U-2640 និង ៣- ភ្នំពេញ 2AG-9115 ដឹកជញ្ជូនឈើអារប្រភេទលេខ១ ប្រភេទសុក្រម ចំនួន ២៦ដុំ/សន្លឹក ស្មើនឹង ១,៧៤១ម៉ែតត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

photo_2016-10-14_22-12-27

photo_2016-10-14_22-12-30

photo_2016-10-14_22-12-31

photo_2016-10-14_22-12-33

photo_2016-10-14_22-12-35

មតិយោបល់