ថ្មីៗនេះមានការបែកធ្លាយព័ត៌មានមួយដែលបង្ហាញថាក្រុមហ៊ុន Samsung ត្រូវបានទទួលអាជ្ញាប័ណ្ណក្នុងការប្រកាសបើកលក់ Samsung Galaxy Gear បើតាមសម្តីអ្នករចនាម៉ូតនៅ T3 ។ ផលិតផលមួយនេះត្រូវបានរចនាឡើងបប្រកបទៅដោយភាពកែឆ្នៃខ្ពស់បំផុត ដែលអាចនិយាយបានថាមានតែមួយគ្មានពីរឡើយ។ នៅក្នុងសន្និសីទ IFA គឺបានបញ្ជាក់ថា ផលិតផលនេះត្រូវបានគេរំពឹងថាក្រុមហ៊ុន Samsung នឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ 2013 ខាងមុខនេះ ហើយវាត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការចនាម៉ូដ គឺដូចទៅនឹងភាពពិតជាក់ស្តែងដែលបានបង្ហាញនេះ។
អេក្រង់របស់ Samsung នេះគឺមានភាពឆ្លាតវៃ “អាចធ្វើការបត់បែនបាន” ខណៈដែលអេក្រង់នាឡិកាមានទំហំ 3.5 អ៊ីង ហើយបង្ហាញបានទំហំ 2 អ៊ីង។ ឧបករណ៍នេះប្រើកំណែរបស់ប្រព័ន្ធប្រតិបត្តិការ Android 4.3 ជាប្រព័ន្ធប្រតិបត្តិការដ៏ពិសេសក្នុងការតភ្ជាប់ NFC ហើយមាន GPS, Bluetooth 3.0 និងលក្ខណៈពិសេសរបស់សម្លេងគឺ S Voice។ វាពិតជាអស្ចារ្យណាស់ដែលអាចប្រើបានកម្មវិធី Android បាន ព្រមទាំងថ្មអាចប្រើបានរហូតដល់ទៅ 4 ថ្ងៃសម្រាប់ផលិតផលដ៏គួរឱ្យទាក់ទាញមួយនេះ។
គោលបំណង់ក្នុងការរចនា micro USB នេះ គឺដើម្បីតភ្ជាប់ឧបករណ៍សម្រាប់ដំឡើងកម្មវិធី ប្រព័ន្ធប្រតិបត្តិការ និងការ Updates កម្មវិធីផ្សេងៗជាច្រើនទៀត។ ប្រសិនបើការរចនានេះបានក្លាយជាផលិតផលពិតប្រាកដ វានឹងក្លាយទៅជាបច្ចេកវិទ្យាមួយដ៏មានសារៈសំខាន់សម្រាប់ឆ្នាំនេះ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore079/SamsungGalaxyGear1_zps9d98dba9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore079/SamsungGalaxyGear2_zpsa6db7c24.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់