រតនគិរីៈ កម្លាំងនគរបាលសង្កាត់ឡាបានសៀក ចុះបង្ក្រាបសិស្សទំនើង២នាក់ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចព្រលានយន្តហោះ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចប៉ុស្តិ៍បានឲ្យដឹងថា សិស្សទំនើង២នាក់ ដែលបង្ហោះម៉ូតូ ទី១-ឈ្មោះ សុខ ប៊ុនតឺម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្ស និងទី២-ឈ្មោះ អឹម សុខចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្ស ក្មេងទាំង២នាក់ មានទីលំនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
ប្រភពដដែលបន្តទៀតថា ក្រោយសាកសួរអ្នកទាំង២បានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនថែមទៀត ទើបកម្លាំងការិយាល័យជំនាញខេត្តបានពិនិត្យទឹកនោមធ្វើតេស្តឃើញវិជ្ជមាន(+)។
បន្ទាប់មកសមត្ថកិច្ចបានអញ្ចើញអាណាព្យាបាលមកធ្វើកិច្ចសន្យា នឹងយកយុវសិស្សទាំង២នាក់ទៅអប់រំណែនាំបន្ត៕
មតិយោបល់