ស្វាយរៀងៈ តាមសេចក្ដីជូនដំណឹង អគ្គិសនីស្វាយរៀង នឹងផ្អាកការផ្គត់ផ្គង់ភ្លើង១ថ្ងៃ នៅស្រុកមួយចំនួនក្នុងខេត្ត ដើម្បីឲ្យប្រទេសវៀតណាម ធ្វើការជួសជុលបណ្ដាញ។ នេះបើតាមសេចក្ដីជូនដំណឹងចុះកាលពីថ្ងៃម្សិលមិញ។
បើតាមអគ្គិសនីស្វាយរៀង ឲ្យដឹងថា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់៥៖៣០នាទីល្ងាច សម្រាប់ប្រជាពលរដ្ឋដែលមានអាសយដ្ឋាននៅស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប សង្កាត់ស្វាយតឿ តំបន់សេដ្ឋកិច្ចពិសេសតាយសេង២ រហូតដល់ស្រុកចន្រ្ទា និងសេវាករ ខាន់ ស៊ីដែន។
មូលហេតុ ប្រភពផ្គត់ផ្គង់ចរន្តអគ្គិសនីពីប្រទេសវៀតណាម (ច្រកព្រៃវល្លិ៍-ម៉ុកវ៉ា) ត្រូវជួសជុលបណ្តាញបញ្ជូនរង 22kV។ អគ្គិសនីស្វាយរៀងបញ្ជាក់៕
មតិយោបល់