កណ្តាលៈ រថយន្តម៉ាក បាឡែន មួយគ្រឿងដោយសារបែកកង់មុខ បានរេចង្កូត ទៅបុកនឹងម៉ូតូដែលបើកបញ្ច្រាស់ទិសគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកភាគីរថយន្ត ក៏រត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង១០ល្ងាច ថ្ងៃទី១៥ ខែតុលា នៅចំនុចគីឡូម៉ែត្រលេខ ២០ និង២១ ស្ថិតក្នុង ភូមិចិនកោះឃុំ គគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនម៉ោងកើតហេតុខាងលើ ម៉ូតូ ១គ្រឿង ម៉ាកវីវ៉ាពណ៌ខ្មៅ សេរី ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1O 6575 បើកបរដោយឈ្មោះ កែម វណ្ណ ភេទ ប្រុសអាយុ ២៤ឆ្នាំ មានីលំនៅក្នុងភូមិ ឈើទាលក្រោមឃុំ រលាំងក្រើល ស្រុក សំរោងទងខេត្តកំពង់ស្ពឺ។ បើកក្នុងទិដៅពីអ្នកលឿង ទៅ ភ្នំពេញ មកដល់ ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក CAMERYប៉ាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ2AL 1481 បើកក្នុងទិសដៅទីភ្នំពេញ ទៅអ្នកលឿង បានបែកកង់មុខក៏រ៉េ ចង្កូតមកបុកម៉ូតូរបស់ជនរងគ្រោះកំពុងបើកក្នុងទិដៅច្រាស់គ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុអ្នកបើករថយន្តរត់គេច ខ្លួនបាត់។ ក្រោយកើតហេតុកំលាំងជំនាញចរាចរណ៍បានចុះទៅដល់ គោលដៅកើតហេតុ បន្តនីតី វិធីពិនិត្យវាស់វែង និងប្រមូល មធ្យោបាយ មកកាន់អធិការដ្ឋាន។ សមត្ថកិច្ចសន្និដ្ថានថា ចំពោះករណីខាងលើនេះ បណ្ដាលមកពី រថយន្តបែកកង់មុខមិនអាចគ្រប់គ្រងស្ថានភាពក្នុងការបើកបរបានទើប រ៉េមកបុកម៉ូតូរបស់ជនរងគ្រោះតែម្ដង៕
មតិយោបល់