កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ ស្វែងរកទីផ្សារនៅក្រៅប្រទេស និងផ្សព្វផ្សាយវប្បធម៌ខ្មែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងដែរថា ក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៣កន្លែង ដោយមិនមានតម្លៃឈ្នួលគឺ៖
១.ទីតាំងនៅទីក្រុងប៉េកាំង សហការជាមួយក្រុមហ៊ុន HYT International Transport Service Pty. Ltd
២. ទីតាំងនៅទីក្រុងសៀងហៃ សហការជាមួយក្រុមហ៊ុន Shanghai Spring International Service (Group Co. Ltd
៣. ទីតាំងនៅទីក្រុងក្វាងចូវ សហការជាមួយក្រុមហ៊ុន Guangzhou Jinsui Industry Group Co. Ltd។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានបង្ហាញការគាំទ្រ ចំពោះគម្រោងនេះ ដែលរំពឹងជួយជំរុញកំណើនពាណិជ្ជកម្ម ផ្សព្វផ្សាយវប្បធម៌ និងជម្រុញកំណើនទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ៕


មតិយោបល់