ព័ត៌មានជាតិ

សង្ស័យឃើញផ្លូវស្ងាត់ ទើបបោះពួយលឿន បុកគ្នារបួសធ្ងន់ទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយម៉ូតូ២គ្រឿង បើកបរស្របទិស បណ្តាលឲ្យបុកខ្ទាតជាច្រើនម៉ែត្រ របួសធ្ងន់ទាំងសងខាង ត្រូវបានដឹកយកទៅព្យាបាល មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនពេលកើតហេតុ ភាគីទាំងសងខាងធ្វើដំណើរស្របទិសគ្នា ដោយម៉ូតូ ម៉ាកស្មាស់រីវ៉ូ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1U-1224 បើកបរដោយបុរសម្នាក់ជាសន្តិសុខឯកជន ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើត ស្រាប់តែភាគីម្ខាងទៀតជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IM-1654 បើកបរដោយបុរសម្នាក់ ស្របទិសគ្នា ល្បឿនលឿន ជ្រុលបុកគ្នាពីក្រោយ បណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រ និងរងរបួសធ្ងន់ទាំង២នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជន ដឹកយកទៅសង្រ្គោះភ្លាមៗ ។ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចចុះទៅវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នាតាមនិតិវិធី ៕

មតិយោបល់