ព័ត៌មានជាតិ

យាយតា ចេញពីធ្វើបុណ្យនៅវត្តត្រូវរថយន្តដឹកដំឡូងមីបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កំពង់ធំ: ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយ បានកើតឡើងបណ្តាលឲ្យ យាយតា ពីនាក់ប្តីប្រពន្ធត្រូវបាន ស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់បាក់ជើងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខវត្តក្រវ៉ា ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់គេបានឃើញជនរងគ្រោះ ដែលត្រូវបានគេស្គាល់ឈ្មោះលោកយាយ លឹម រ៉ូន អាយុ៦០ និងលោកតាឈ្មោះ ប្រាក់ រិទ្ធ អាយុ ៥៨ឆ្នាំ រស់នៅភូមិពង្រលីង ឃុំក្រវ៉ា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនរងគ្រោះមានកូនចំនួន៤នាក់ក្នុងបន្ទុកគ្រួសារ បានមកធ្វើបុណ្យនៅវត្តក្រវ៉ា ក្រោយពីបានធ្វើបុណ្យដាក់ទានសព្វគ្រប់ ក៏នាំគ្នាពីនាក់យាយតា ធ្វើដំណើរត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូម៉ាក វ៉េវឆ្លាម ពណ៌ខ្មៅ អត់ស្លាកលេខ លុះចេញពីក្លោងទ្វាវត្តក្រវ៉ាឆ្លងដល់បាន ប្រមាណ៦ម៉ែត្រ ក៏ស្របពេលដែលរថយន្តកូរ៉េ ក្បាលពណ៌ខៀវ ទ្រុងខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A-1774 បានបុកយ៉ាងពេញទំហឹង អូសជាង៥ម៉ែត្រ បណ្តាលឲ្យលោកយាយ លឹម រ៉ូន ស្លាប់នៅក្រោមរថយន្ត ជាមួយនិងម៉ូតូត្រូវរថយន្តកិនខ្ទេច ជាប់នឹងកង់រថយន្ត ចំណែកលោកតា ប្រាក់ រិទ្ធត្រូវបាក់ជើងនិងដៃរួមទាំងរាងកាយ របួសធ្ងន់។បន្ទាប់ពីកើតហេតុភ្លាមៗ តែកុងរថយន្តឃើញសភាពការមិនស្រួល ក៏បានដាក់មេប្រូច បាត់ស្រមោល ព្រមទាំង បានបន្សល់រថយន្តនៅកន្លែងកើតហេតុ ទើបពុំបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្ត តែខណ:នេះសមត្ថកិច្ច កំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកជនបង្ករហេតុមកផ្តន្ទាទោសតាមច្បាប់ ខណ:ពេលដែលបើកបរក្នុង ស្ថានភាពប្រមាថបង្កឲ្យមានមនុស្សស្លាប់។

ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានធ្វើកំណត់ហេតុ រួចបានប្រគល់សាកសពជូនសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្តដឹក ដំឡូងមី ត្រូវបានសមត្ថកិច្ច យកមមករក្សាទុកនៅអធិការស្រុកបារាយណ៍ ដើម្បីរង់ចាំភាគីទាំងសងខាងចូលមក ដោះស្រាយតាមនិតិវិធីច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់