ស្ទឹងត្រែងៈ ទូកដឹកឈើប្រណីតមួយគ្រឿង ត្រូវបានកម្លាំងនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្តធ្វើការចុះបង្ក្រាបកាលពីយប់ថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចខ្សាច់ណន ស្ថិតក្នងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបទូកអេវប្រើម៉ាស៊ីនម៉ាកហុងដាកម្លាំង១៣សេះមួយគ្រឿង ដែលឈ្មួញបានដឹកជញ្ជូនឈើប្រណីត ជាប្រភេទឈើធ្នង់មានចំនួន៣១ដុំ។ ចំណែកឯម្ចាស់ទូកបានរត់គេចខ្លួនបាត់ ខណៈពេលដែលបានឃើញទូករបស់សមត្ថកិច្ច។
បច្ចុប្បន្នទូកដឹកឈើ ព្រមទាំងឈើប្រណីតទាំងអស់នោះ ត្រូវបានសមត្ថកិច្ចធ្វើការរឹបអូស ហើយប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីធ្វើការវាស់វែង និងចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់