អាមេរិក៖ ខណៈដែលថតឈុតសិច តារាសិចទាំងអស់ តម្រូវឲ្យប្រើប្រាស់ ស្រោមអនាម័យ ប្រសិនបើពួកគេមិនប្រើទេនោះ នឹងត្រូវផ្តន្ទាទោសដោយច្បាប់ ។
បច្ចុប្បន្ន ច្បាប់នៅក្នុរដ្ឋកាលីហ្វ័រញ៉ា បានចេញច្បាប់ថ្មីរបស់ខ្លួន ដោយតម្រូវឲ្យ តារាសិច ប្រើប្រាស់ស្រោមអនាម័យ ក្នុងអំឡុងពេលថតឈុត មនុស្សពេញវ័យ ឬ រឿងសិចតែម្តង ក្នុងឈុតឆាកដ៏ក្តៅគគុកនេះ ។
បើតាមរបាយការណ៍ បានឲ្យដឹងថា ច្បាប់នេះត្រូវបានគេយកមកពិចារណា ខណៈដែលតួសិចជាច្រើន បានជួបគ្រោះថ្នាក់ ដោយការឆ្លងមេរោគអេដស៍ ។ ក្នុងនោះ ក៏មានការបោះឆ្នោត គាំទ្រ លើករណីនេះដែរ ដោយមាន ៤៨ សំលេង ពេញចិត្ត ឲ្យប្រើប្រាស់ស្រោម ១៣ សំលេង ប្រឆាំង និង ១៩ អនុប្បវាទ ។ ក្រៅពីឲ្យប្រើប្រាស់ស្រោម ពួកគេក៏តម្រូវឲ្យពិនិត្យសុខភាព ជាទៀតទាត់ ជាពិសេស តេស្តឈាមស្វែងរកមេរោគអេដស៍ ។
ប្រភពបានបន្ថែមទៀតថា ឧស្សាហកម្មភាពយន្តសិច ជាឧស្សាហកម្មមួយស្របច្បាប់ នៅលើទឹកដីអាមេរិក។ តែទោះជាយ៉ាងណាការរីករាលដាល នៃជំងឺអេដស៍ ក្នុងពិភពរឿងសិចនេះ ជាបញ្ហាមួយ ដែលធ្វើឲ្យអាជ្ញាធរឈឺក្បាល ។
បើទោះបីជាខាងរដ្ឋខាងលើ ចាត់ចែងច្បាប់យ៉ាងនេះក្តី ក៏ប៉ុន្តែវាបានធ្វើឲ្យផលិតករ ផលិតរឿងសិច ប្រតិកម្មយ៉ាងខ្លាំង ដោយអះអាងថា ឲ្យតួសិចរបស់ខ្លួនប្រើប្រាស់ស្រោម វាបានកាត់បន្ថយ អ្នកទស្សនារឿងរបស់ពួកគេ ៕
មតិយោបល់