ព័ត៌មានជាតិ

បន្លំឯកសារដឹងជញ្ជូនឈើ អស់លក្ខណ៍ត្រូវសមត្ថកិច្ចចាប់បាន

កំពង់ធំ: ឈ្មួញដឹងឈើម្នាក់បានក្លែងបន្លំភូតកុហកថ្នាក់ដឹកនាំខេត្ត ដើម្បីយកលេសសុំច្បាប់ដឹកឈើធ្វើផ្ទះ តែតាមពិតដឹកឈើចូលដេប៉ូឈើនៅខេត្តកំពង់ចាម ជាច្រើនលើកក្នុងចំណាខេត្តតែមួយ ទីបំផុតអស់លក្ខណ៍ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូង បញ្ជាកម្លាំងសមត្ថកិច្ចមេព្រៃ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ទាក់ចាប់បាន កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦ នៅចំនុចភូមិថ្មសំលាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តយីឌុបធុនយក្យ ពណ៌ទឹកបិច ពាក់ស្លាកលេខ ២១៨៥ ដាក់ជាប់និងកញ្ចក់ បានដឹកឈើចេញពី ចំនុច៩៩ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានប៉ានស្មានបានផ្ទុកឈើ ចំនួន៤០ម៉ែត្រគូប លើសពីចំណាដែលសុំត្រឹមតែ១៨ម៉ែត្រគូប ហើយបានដឹកជាច្រើនដង ត្រូវបានសមត្ថកិច្ចមេព្រៃនាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម កាលពីយប់វេលាម៉ោង៩និង២០នាទី។

យោងតាមលិខិតមួយសុំច្បាប់អភិបាលខេត្តកំពង់ធំ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ តាមការស្នើសុំរបស់អ្នកស្រី វរសេនីយ៍ត្រី ឡេង សុគន្ធា អត្តលេខ ១១៨០៤ នាយរងការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ចំនួនឈើគ្រឿងផ្ទះសរុប១៨ម៉ែត្រគូប តែច្បាប់ខេត្តដែលចារដោយ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានសុំនោះបែរជាធ្លាក់ឈើដៃឈ្មួញឈើ រកស៊ីយ៉ាងសកម្មក្នុងការដឹក ជញ្ជូនឈើដោយខុសច្បាប់។ ម្ចាស់រថយន្តដឹកឈើមានឈ្មោះ ទី ដែលបានដឹកឈើជារៀងរាល់ថ្ងៃ ក្នុងច្បាប់ខេត្តតែមួយរហូតដល់ ៣ជើង លុះដឹកជើងទី៤ ត្រូវបានជាប់អន្ទាក់របស់ព្រះរាជអាជ្ញាខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបញ្ជាក់ថា លោក ទី ដែលបានដឹកឈើនេះគឺបានទិញច្បាប់ដឹកជញ្ជូនពីលោកស្រី ឡេង សុគន្ធា ដែលជាម្ចាស់ច្បាប់ ហើយដឹកឈើទៅដាក់ដេប៉ូឈើនៅខេត្តកំពង់ចាម ដោយមិនបានដឹកឈើយកមកធ្វើផ្ទះនៅភូមិនបាល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដូចការកាត់ត្រាក្នុងច្បាប់នោះទេ ហើយថែមទាំងដឹកគ្មានទីបញ្ចប់ បំភាន់ភ្នែកសមត្ថកិច្ចដោយយកចំណាអភិបាលខេត្តមកអាង។ ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ មានប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងបានបដិសេធទាំងស្រុង នូវការក្លែងបន្លំក្នុងច្បាប់សុំដឹកឈើ ដែលបានសរសេរថា យោងតាចំណាចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ របស់ឯកឧត្តម សុខ លូអភិបាលរងខេត្តកំពង់ធំ។ ឯកឧត្តម សុខ លូ បានបញ្ចាក់ថា ពុំដែលចេញចំណាឲ្យអ្នកណាដឹកឈើម្តងណាឡើយ មិនដែលទាល់តែសោះ និងសុំឲ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្រាវជ្រាវឲ្យច្បាស់ និងដាក់ទម្ងន់ទោសឲ្យធ្ងន់ចំពោះការអួតអាង ដឹកឈើដោយខុសច្បាប់៕

បន្លំឯកសារដឹងឈើ

បន្លំឯកសារដឹងឈើ

បន្លំឯកសារដឹងឈើ

បន្លំឯកសារដឹងឈើ

បន្លំឯកសារដឹងឈើ

មតិយោបល់