ភ្នំពេញៈ លោក សៀង សុលក្ខណ៍ ប្រធានក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានគោរពរាយការណ៍ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា ប្រតិភូនា កម្ពុជាដែលនឹងត្រូវ ចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៣មានយុវជនចំនួន ២៩នាក់។ ប្រតិភូយុវជនកម្ពុជា និងធ្វើតំណើររយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី ២៥តុលា ដល់ថ្ងៃទី ១៥ ឆ្នូឆ្នាំ ២០១៦។ កម្មវិធី នេះធ្វើឡើងក្នុងគោលបំណងការបង្កើតមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាង យុវជនអាស៊ាន និងយុវជនជប៉ុន, លើកកំពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ, ពង្រីក ទស្សនទាននានារបស់យុវជនលើកិច្ចតំបន់និងពិភពលោក។ តាមរយៈកម្មវិធីនេះតាមរយៈកម្មវិធីនេះ យុវជននឹងអាចអភិវឌ្ឍន៍ខ្លួនឯង បង្កើតបណ្តាញទំនាក់ទំនង និងពង្រឹងភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍សង្គម។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣នេះ ប្រតិភូយុវជនទាំង១១ប្រទេសនឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុន បន្ទាប់មកធ្វើតំណើរតាមនាវា ដោយមានកម្មវិធីជាច្រើនឆ្លងកាត់ ប្រទេសអាស៊ានដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និងត្រលប់ទៅបញ្ចាប់កម្មវិធីវិញនៅ ប្រទេសជប៉ុន។
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានសំដែងការអបអរសារទរ និងមោទនភាពចំពោះយុវជនកម្ពុជា ដែលបានសម្រេចជ្រើសរើស និងការចូលរួមរបស់យុវជន ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន។ សម្តេចតេជោ បានជម្រាបជូនប្រតិភូយុវជនកម្ពុជា អំពីមូលហេតុដែលកម្ពុជាចូលជាសមាជិកអាស៊ានរួមមានទី១ ដោយសារគោលការណ៍មិន ជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង,ទី២ ស្មារតីសហគមន៍មានន័យថា សមាជិកអាស៊ានទាំងអស់មាន ភាពស្មើភាពនិងស្មើសិទ្ឋិ, ទី៣ ការជំរុញកំណើរសេដ្ឋកិច្ចនិងការកសាងសង្គមដែលយើងអាច ទាញបានអំពីសមាគមអាស៊ាននេះ និងចំនុចទី៤ ដែលជាកត្តាសំខាន់គឺច្រកការទូតរបស់ កម្ពុជាយើងទៅកាន់បរទេស។ ជាមួយគ្នានេះដែលសម្តេច តេជោ នាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជា ត្រូវកសាងស្នាដៃជាយុវជនគំរូដើម្បីកិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិរបស់យើង ជាពិសេស ត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និងជប៉ុន ផងដែរ៕
មតិយោបល់