អេស្ប៉ាញ៖ខាង FIFA បានចេញសេចក្តិប្រកាសជាផ្លូវការមួយ កាលពីម្សិលមិញនេះ ដោយលុបចោល ឬហាមឃាត់ មិនឲ្យក្លិប Baceloan ចូលរួម ផ្ទេរ និងទិញកីឡាករនោះទេ នៅរដូវកាលក្តៅឆ្នាំ ២០១៥ ខាងមុខនេះ ។ ហេតុផលដែលមិនឲ្យក្លិបជើងខ្លាំងរបស់អេស្ប៉ាញ ចូលរួម នេះ គឺដោយសារតែ ក្លិបអ្នកមានបុណ្យ Bacelona បានរំលោភបំពានលើបទបញ្ញាតិដោយចេតនា លួចកុងត្រា កីឡាករ ក្រោយអាយុ ១៨ ឆ្នាំ ឲ្យលេង ក្នុងក្របខណ្ឌ La Liga ក្នុងអំឡុងឆ្នាំ ២០០៩ ដល់ ២០១៣ ។ កីឡាករដែល ខាងក្លិបលួចកុងត្រាក្រោមអាយុ ១៨ ឆ្នាំមាន កីឡាករ Lee Seung Woo , Paik Seung Ho and Jang Gyeolhee (South Korea), Chendri (France), Adekanye (Netherlands) និង Patrice Sousia (Cameroon) ។
ការដាក់ទណ្ឌកម្មនេះដោយផ្អែកលើភស្តុតាង ពីការស៊ើបអង្កេតរបស់ គណៈកម្មាធិការរបស់ FIFA ។ ក្នុងការស៊ើបអង្កេតនេះបានឲ្យដឹងថាសហព័ន្ធកីឡាបាល់ទាត់របស់អេស្ប៉ាញ និងក្លិប Bacelona បានជាប់ពាកព័ន្ធ ចុះកុងត្រាកីឡាករអាយុ ១៨ ឆ្នាំ ឲ្យមកលេងនៅក្នុងក្របខណ្ឌ La Liga ។ ករណីនេះអាចនឹងលើកលែង បើសិនជា ការផ្ទៀងផ្ទាត់ និង ស៊ើបអង្កេតរបស់ FIFA មិនជាប់ទាក់ទងនឹងករណីខាងលើ ។
មិនត្រឹមតែប៉ុណ្ណោះទេ ក្លិប Bacelona នឹងចំណាយទឹកប្រាក់ ចំនួន ៤៥០ ០០០ ស្វីសហ្វ្រង់ ឲ្យខាង FIFA ។ ដូចគ្នានេះដែរ ខាងសហព័ន្ធកីឡា របស់អេស្ប៉ាញ និងត្រូវ បង់ទឹកប្រាក់ចំនួន ៥០០ ០០០ ស្វីសហ្វ្រង់ ផងដែរ។
ខាង FIFA បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា “ក្លិប Bacelona បានរំលោភបំពានលើមាត្រាទី ១៩ នៃសេចក្តីព្រាងច្បាប់ លើការផ្ទេរ និងទិញកីឡាករអាយុ ក្រោម ១៨ ឆ្នាំ ឲ្យលេងក្នុងក្របខណ្ឌ La Liga ។ ខាង FIFA បន្តទៀតថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខ្លាំងណាស់ដែល មិនឲ្យចូលរួម ដេញថ្លៃ និងផ្ទេរកីឡាករនៅរដូវកាលក្តៅខាងមុខ” ។
នេះ គឺជាព័ត៌មានដ៏អាក្រក់បំផុត សម្រាប់ Bacelona ក៏ដូចគ្រូបង្វឹក Tata Martino ដោយត្រូវប្រឈមនឹងរឿងលំបាក សម្រាប់រដូវកាលក្រោយ ៕
មតិយោបល់