អេស្ប៉ាញ៖ កាលពីរាត្រីទៀបភ្លឺយប់មិញនេះ កីឡាករ Joao Miranda និង Diego Costa បានរក ៣ ពិន្ទុថែមឲ្យក្លិប Atletico Madrid ដោយស្ថិតនៅកំពូលតារាង ក្នុងក្របខណ្ឌ Primera Liga ខណៈដែលឈ្នះក្លិប Elche ដោយលទ្ធផល ២ – ០ ។
Atletico Madrid មានឱកាសស៊ុតប៉េណ័លទី នៅនាទី ៥០ ក៏ប៉ុន្តែបែរជាកីឡាករ David Villa ធ្វើមិនបានសម្រេចទៅវិញ ។ តែទោះជាយ៉ាងណានៅនាទី ៧២ កីឡាករ Joao Miranda បានតែតបំប៉ោងសំណាញ់ ក្លិប Elche ជួយឲ្យក្លិប Atletico Madrid នាំមុខដោយគ្រាប់បាល់ ១ – ០ ។ នៅនាទី ៩០ + ១ កីឡាករ Diego Costa ក៏មានឱកាសស៊ុតប៉េណ័លទី ម្តងវិញ ពេលដែលខ្សែការពារ Sapunaru បានធ្វើឲ្យ Diego Costa ដួលនៅប្រអប់សំខាន់ ខណៈដែល ព្យាយាមក្លៀរបាល់ចេញនោះ និងត្រូវពិន័យកាតក្រហម ដេញចេញពីទីលានផងដែរ។
ក្រោយសម្លេងកញ្ជែរ អាជ្ញាកណ្តាលផ្លុំបញ្ចប់ការប្រកួត ក្លិប Atletico Madrid ឈ្នះក្លិប Elche ២ – ០ និងស្ថិតនៅកំពូលតារាង ដោយឈ្នះពិន្ទុ ៦ ពីក្លិបប្រជែង អធិរាស Real Madrid នោះគឺ ៨៥ និង ៧៩ ដោយ Real Madrid នៅសល់ ១ ប្រកួតចុងក្រោយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់