ភ្នំពេញៈ ប័ណ្ណបើកបរចំនួន ១៦.០៩០ប័ណ្ណ ត្រូវបានចេញជូនប្រជាពលរដ្ឋដោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការចុះធ្វើដោយមណ្ឌលប្ដូរ និងពន្យាប័ណ្ណបើកបរនៅផ្សារទំនើប AEON Mall ក្រោយបានដាក់ឲ្យដំណើរការជាផ្លូវការអស់រយៈពេល៤ខែកន្លងមក។ នេះបើតាមក្រសួងសាធារណការ ចេញផ្សាយមុននេះបន្តិច។
មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON Mall ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបង្ខិតសេវាឲ្យទៅជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលអនុញ្ញាតឲ្យប្រជាជនខ្មែរទូទាំង២៥រាជធានី-ខេត្ត អាចមកទទួលសេវាប្តូរ និងពន្យារបណ្ណបើកបរយានយន្ត រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១០យប់៕
មតិយោបល់