ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ អណ្តែតហើមស្អុយនៅចំណុចឆ្នេរកោះយ៉ !..

កោះកុង: ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកនៅចំណុចឆ្នេរកោះយ៉ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា សពខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ជាមនុស្សប្រុស ហើយសភាពសពស្ថិតក្នុងសភាពហើមរលួយទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់