ព័ត៌មានជាតិ

កម្ពុជារៀបចំច្បាប់គ្រប់គ្រងរមណីយដ្ឋានសមាហរណនិងល្បែងពាណិជ្ជកម្ម

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ស្ថាប័នជាតិអង្គការដៃគូដែលជំនាញលើការគ្រប់គ្រងរមណីយដ្ឋាន និងភាគីពាក់ព័ន្ធផ្នែកវិស័យឯកជនកាស៊ីណូនៅកម្ពុជារួមគ្នា ដើម្បីរៀបចំច្បាប់គ្រប់គ្រងរមណីយដ្ឋានសមាហរណ និងល្បែងពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា។

លោកស្រី នួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់នេះបានលើកឡើងថា “គិតចាប់ពីវេទិកាពិគ្រោះយោបល់ នៅថ្ងៃទី១៨ ខែតុលានេះទៅ គឺទុកពេល ១សប្តាហ៍ដើម្បីឲ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសខាងវិស័យឯកជន កាស៊ីណូ ធ្វើជាលាយល័ក្ខអក្សរផ្ញើមកក្រសួងសាមី ពិនិត្យមុននឹងចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់នេះឲ្យបានលឿន”។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងរមណីយដ្ឋានសមាហរណនិងល្បែងពាណិជ្ជកម្មនេះ មាន១៣ជំពូក និង១២០មាត្រា ហើយវេទិកាពិភាក្សាលើសេចក្តីច្បាប់នេះ ធ្វើឡើងដើម្បីផ្តល់ឱកាសចំពោះប្រតិបត្តិករនិងវិនិយោគទាំងអស់ក្នុងវិស័យឯកជន ដែលកំពុងដំណើរការអាជីវកម្ម ឲ្យបញ្ចេញមតិយោបល់ និងផ្តល់ធាតុចូលរួមនានាលើមូលដ្ឋានចំណេះដឹងនិងបទពិសោធន៍នៃការអនុវត្តជាក់ស្តែងក្នុងវិស័យផ្ទាល់របស់ខ្លួន៕

វិនិយោគវិនិយោគ

មតិយោបល់