បាត់ដំបង៖ អ្នកទោសស្នេហាដ៏វ័យក្មេងម្នាក់ត្រូវបានភាគីខាងស្រីប្តឹងចោទប្រកាន់ពីបទចាប់រំលោភរហូតដល់សំរេចចំនួនពីរដង បន្ទាប់នារីរូបនេះពឹងពាក់អោយគេជូនទៅញ៉ាំបង្អែមហើយសុំអោយជួយ
រកកន្លែងសំរាកតាមផ្លូវកាលពីថ្ងៃទី 23-1-15 វេលាម៉ោង 11:30 នាទីយប់ត្រង់ចំនុចផ្លូវថ្មី ស្ថិត ក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ហើយក៏បានរួមភេទជាមួយគ្នានៅទីនោះតែម្តង។យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះដែលមានឈ្មោះ ស ហ អាយុ 17 ឆ្នាំ រស់នៅភូមិកំចាត់ ឃុំមានជ័យបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅប្រហែលជាម៉ោង 8 យប់នាថ្ងៃកើតហេតុគឺមានយុវជនម្នាក់ដែលមានមុខរបរជាអ្នកដឹកទឹកលក់ក្នុងភូមិស្រែស្តៅ និងភូមិកំចាត់ បានទូរស័ព្ទមកបបួលនាងថាទៅញ៉ាំបង្អែមនៅផ្សារភ្ជាវ ដែលមានចំងាយរាប់គីឡូម៉ែត្រពីភូមិ នៅពេលនោះដែរនាងក៏បានយល់ព្រមទៅជាមួយ ដោយធ្វើដំណើរតាមម៉ូតូរបស់យុវជននោះ ។ពាក្យបណ្តឹងបានបន្តថា ពេលទៅដល់ផ្សារភ្ជាវប្រហែលជាម៉ោង 9:30 នាទីយប់ តែគឺមិនបានញ៉ាំបង្អែមទេនាងក៏អោយគេជូនត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលមកដល់ផ្លូវថ្មីក្នុងភូមិស្រែស្តៅស្រាប់តែគេបានបត់ម៉ូតូចូលទៅប្រហែល 3km រួចក៏ឈប់នៅក្រោមដើមឈើមួយក្នុងចំការស្ងាត់ ថែមទាំងបានចាប់ខ្លួនអោប ថើប និងយកដៃខ្ទប់មាត់ចាប់សម្រាតខោ អាវរួចក៏បង្ខំរួមភេទជាមួយនាងរហូតបានសំរេចចំនួនពីរដងថែមទៀតផង ទើបជូននាងត្រឡប់ទៅផ្ទះវិញប្រហែលជាម៉ោងរំលងអធ្រាត ។ពាក្យចោទប្រកាន់ខាងលើនេះត្រូវបានជនសង្ស័យឈ្មោះ មុត សៅឌី ភេទប្រុស អាយុ 21 ឆ្នាំរស់នៅភូមិកំចាត់ ឃុំមានជ័យបានធ្វើការបដិសេធព្រមទាំងបានអះអាងថាកាលពីម៉ោង 5 ល្ងាច គឺមាននារីម្នាក់ដែលខ្លួនមិនស្គាល់បានទូរស័ព្ទមកសួរថាកំពុងធ្វើអ្វី ខ្លួនក៏បានប្រាប់ថាកំពុងហូបសាច់ឆ្កែ រួចនាងក៏បានណាត់ថាយប់បន្តិចអោយខ្លួនជូននាងទៅញ៉ាំបង្អែមនៅផ្សារភ្ជាវ ។ តែពេលទៅដល់គឺបានត្រឹមតែទិញទឹកសុទ្ធ ទឹកផ្លែឈើ និងណែមបន្តិចបន្ទួចតែប៉ុណ្ណោះក៏បានវិលត្រឡប់មកវិញ ប៉ុន្តែពេលទៅជិតដល់ភូមិនាងបានប្រាប់ថាមិនទាន់ហ៊ានចូលផ្ទះទេខ្លាចម៉ែចាំជិតភ្លឺចាំចូលផ្ទះទើបខ្លួនបានបត់ម៉ូតូចូលទៅក្នុងផ្លូវថ្មីនោះតែម្តងដោយឈប់សំរាកនៅក្រោមដើមឈើក្នុងចំការដំឡូង ។
អ្នកទោសស្នេហារូបនេះបានសង្កត់ធ្ងន់ថា ពេលដែលខ្លួនកំពុងអង្គុយលេងគឺនាងបានមកដេកកើយលើភ្លៅរបស់ខ្លួន ឃើញដូច្នេះខ្លួនបានសុំនាងថើប និងរាវទៅលើដើមទ្រូង ហើយក៏សុំរួមភេទជាមួយនាងដោយធ្វើការដោះខោ អាវរបស់នាងចេញទាំងអស់ទើបខ្លួនទាញយកស្រោមអនាម័យដែលធ្លាប់ដាក់តាមជាប់នឹងខ្លួនមកពាក់លើប្រដាប់ភេទហើយក៏រួមរ័កជាមួយនាងរហូតបានសំរេចលុះនៅប្រហែលជាម៉ោង 1:30 នាទីរំលងអធ្រាតទើបខ្លួនជូននាងអោយត្រឡប់ទៅផ្ទះវិញ តែនៅទីបំផុត ស្រាប់តែខ្លួនត្រូវប៉ូលីសឃាត់ខ្លួនដោយសារតែនាងជាអ្នកប្តឹងពីបទចាប់រំលោភទៅវិញ វាគឺជារឿងដ៏អយុត្តិធ៌មជាទីបំផុតសំរាប់រូបគេព្រោះរឿងនេះវាជាការព្រមព្រៀងគ្នាដោយគ្មានការបង្ខិតបង្ខំណាមួយទាល់តែសោះបែរជាក្រឡាប់ចាក់បែបនេះទៅវិញ ។ បើទោះបីជាយ៉ាងនេះក្តី ដោយសារតែមានការប្តឹងចោទប្រកាន់របស់នារីរងគ្រោះដូច្នេះ បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំណុំរឿដើម្បីបញ្ជូនខ្លួនជនសង្ស័នេះទៅកាន់សាលាដំបូងហើយ ៕
មតិយោបល់