កោះកុងៈ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកោះកុង ប្រដេញចាប់រថយន្តម៉ាកសាមយ៉ុង១គ្រឿង ពណ៌ទឹកប្រាក់ ដែលដឹកកូនក្តាមខុសច្បាប់ពីខេត្តកោះកុង ឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនព្រែកចាកខេត្តកំពត កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។
មន្ដ្រីជលផលខេត្តកោះកុង បានឲ្យដឹងថា ក្រោយការស្ទាក់ចាប់របស់កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើឲ្យអ្នកបើកបររថយន្តទម្លាក់បាវ និងត្រកាកូនក្តាមចោល ហើយបានបើករថយន្តគេចបាត់។ បន្ទាប់មកកម្លាំងសមត្ថកិច្ច និងសមត្ថកិច្ចជំនាញក៏បានយកកូនក្តាមដែលគេទំលាក់ចោលនោះទៅប្រលែងក្នុងព្រែកសហគមន៍ បឹងក្រយ៉ាក ស្ថិតក្នុងភូមិបឹងក្រយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សូមបញ្ជាក់ថា កូនក្តាមដែលសមត្ថកិច្ចចាប់យកមកនេះ មានទំហំតូចដែលច្បាប់បានហាមឃាត់មិនឲ្យមានការនេសាទនោះទេ ហើយកូនក្តាមទាំងនេះ មានចំនួន៤បាវ និង៧ត្រកា ស្មើនឹង៣៥០គីឡូក្រាម៕
មតិយោបល់