កណ្តាលៈ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ មានករណីអគ្គិភ័យ បានឆាបឆេះកុដិព្រះសង្ឃ នៅក្នុងពេជមកុដ្ក ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ យាយជី តាជី យ៉ាងខ្លាំង។
ក្នុងនោះដែរ មូលហេតុដែលផ្តើមឲ្យមានការឆាបឆេះនេះគឺបណ្តាលមកពី ភ្លើងទានអុចចាំទានព្រះវស្សា អុចគ្មានអ្នកចាំ បណ្តាលឲ្យឆេះកុដិ១ខ្នង សង់អំពីថ្ម ប្រក់ស័ង្កសី ដែលមានទទឹង១៥ម៉ែត្រ បណ្តោយ២៨ម៉ែត្រ ខូចខាតទាំងស្រុង និងសម្ភារៈ មួយចំនួន ដូចជាទាន ធូប ទឹកសុទ្ធ ៥០កេះ ទឹកក្រូច៣០កេះ អង្ក៥បាវ និងកំណាត់ស ស្បង់ជីវរ មួយចំនួន ។
ប្រភពបានឲ្យដឹងថា ពេលឆេះខ្លាំងហើយ ទើបយាយជី ដឹងមិនអាចគ្រប់គ្រងបានទំរាំប្រមូលប្រជាពល់រដ្ឋជិតខាង និងព្រះសង្ឃបានធ្វើឲ្យអណ្តាតភ្លើង ខ្លាំងទើបរកទឹកបាញ់ពន្លត់រហូតម៉ោង១និង៣០នាទីរំលងអធ្រាតទើបរលត់៕
មតិយោបល់