ពោធិ៍សាត់ៈ ថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៦ វេលាម៉ោង១៨:៥៧នាទី មានករណីប្លន់រថយន្តម៉ាកហាយឡែនឌឺពណ៌ ទឹកមាស ដែលជាកម្មសិទ្ធលោក ឈឹម ផាវេត សមាជិកក្រុមប្រឹក្សាខេត្ត ចំណុចកើតហេតុនៅមុខផ្ទះលោកស្នងការនគបាលខេត្ត សារុន ចាន់ធី ខាងត្បូងផ្សារថ្មីពោធិ៍សាត់ ថិតនៅភូមិពាលញែមួយ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់។
រហូតដល់ម៉ោង៧ និង៥០នាទី កំលាំងចំរុះក្នុងខេត្តរុករកខ្លាំងពេកជនសង្ស័យជាចោរនោះបានយកទៅផ្លង់ចោលក្នុងវត្តពាលញែក ស្ថិតនៅក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់។ សមត្ថកិច្ចបានបញ្ជាក់ថា ចោរប្លន់តែម្នាក់ឯងមានកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក។
រថយន្តត្រូវបានកំលាំងនគបាលយកទៅស្នងការដើម្បីធ្វើកោសល្យវិច្ច័យមើលក្រយៅដៃដើម្បីស្រាវជ្រាវចាប់មុខសញ្ញាចោរប្លន់នេះ៕
មតិយោបល់