កណ្តាលៈ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ១៦ :០០ នាទី មានករណីលង់ទឹកស្លាប់ បានកើតឡើងនៅចំណុច មាត់ព្រែកស៉ឹងមុខរោងចាំចំការឈ្មោះ ដូ ធីហាំង ចុងព្រែកស៉ឹងពីផ្ទះជនរងគ្រោះ(សព)ចំងាយប្រមាណ ១.៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកស៉ឹង ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ គិត ព្រឿន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកស៉ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (ស្លាប់)។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង:ប្រមាណ១០ព្រឹក ជនរងគ្រោះ(ជាសព)បានដឹកគោរបស់ខ្លួនចំនួនពីរក្បាល ចេញផ្ទះយកទៅឲ្យស៉ីស្មៅនៅចំណុចកើតហេតុ ពេលទៅដល់បានចងគោឱ្យស៉ីស្មៅ បន្ទាប់មកជនរងគ្រោះបានទៅផឹកស្រាជាមួយមិត្តភក្ត្រដែរទៅខ្វាលគោក្របីដូចគ្នាអស់ស្រាសបីលីត្រ រហូតស្រវឹង ហើយបានដើរចេញពីវង់ផឹកត្រឡប់មកផ្ទះបានប្រមាណ២៥ម៉ែត្រក៍រអិលដួលប្រឡាក់ភួកពេលនោះជនរងគ្រោះក្រោកឡើងដើរទ្រេតទ្រោតលុះដល់ចំណុចរោងចាំការរបស់ឈ្មោះដូ ធីហាំងភេទស្រី ជនជាតិវៀតណាម ក៏ទៅចុះទឹកលាងខ្លួនក្នុងទឹកព្រែកស៉ឹងត្រើយត្បូងស្រាប់តែបាត់ខ្លួន រហូតតែម្តង។( តាមការបំភ្លឺរបស់ឈ្មោះដូ ធីហាំង ជាអ្នកឃើញហេតុការណ៍ផ្ទាល់ ) រួចឈ្មោះ ដូ ធីហាំង ក៏ប្រាប់ទៅបងប្អូនក្រុមគ្រួសារជន រងគ្រោះមកជួយមុជរាវរក តែរកមិនឃើញ។
លុះដល់ថ្ងៃទី១៩ តុលា វេលាម៉ោង ៣រសៀល ទើបឃើញសាកសពអណ្តែតឡើងពីក្នុងទឹកព្រែកស៊ឹង ខាងលិចចម្ងាយ៥០ម៉ែត្រពីកន្លែងកើតហេតុ។ បន្ទាប់មកបងប្អូនសាកសព បានលើកស្រង់សាកសពពីក្នុងទឹកដាក់ទូកនាំយកមកផ្ទះ។
ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់ផ្ទះជនរងគ្រោះ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹងក្រុមគ្រួសារ ជនរងគ្រោះដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថា ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ គឺពិតជាស្លាប់ដោយការលង់ទឹកស្លាប់ ប្រាកដមែន។ ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់ សាកសពជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់