ព័ត៌មានជាតិ

អាជ្ញាធររាជធានី និងវិស័យឯកជនជួបគ្នា ដើម្បីស្វែងរកវិធីទប់ស្កាត់បង្ការនិងពន្លត់អគ្គិភ័យ

ភ្នំពេញៈ អគ្គិភ័យជាគ្រោះមហន្តរាយដ៏ធំមួយដែលអាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញយកចិត្តទុកដាក់បំផុត ស្របពេលដែលរាជធានីភ្នំពេញអគ្គិភ័យនេះនៅតែជាបញ្ហាប្រឈម មិនថាជារដូវប្រាំងឬវស្សានោះ។ ដោយមើលឃើញពីបញ្ហានេះហើយទើបកន្លងមករដ្ឋបាលរាជធានីភ្នំពេញតែងតែឲ្យអាជ្ញាធរមូលដ្ឋានខណ្ឌសង្កាត់ចុះណែនាំ អប់រំ ប្រជាពលរដ្ឋឲ្យបានយល់ដឹងជុំវិញការបង្ការនិងទប់ស្កាត់អគ្គិភ័យនេះជារឿយៗ។

ជាក់ស្តែងសម្រាប់ព្រឹកថ្ងៃទី២០ ខែតុលានេះ រដ្ឋបាលរាជធានីដឹកនាំដោយលោក ឃួង ស្រេង អភិបាលរងរាជធានី បានទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជនជាដៃគូរក្រុមហ៊ុនសិង្ហបុរីដើម្បីស្តាប់បទបង្ហាញអំពីគម្រោង ប្រព័ន្ធ និងសម្ភារៈបង្ការ និងពន្លត់អគ្គិភ័យ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងន័យគិតគូររកដំណោះស្រាយបញ្ហាអគ្គិភ័យ ថ្ងៃទី២០តុលានេះ នៅសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរងរាជធានី បានទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជនជាដៃគូរក្រុមហ៊ុនសិង្ហបុរី ដើម្បីស្តាប់បទបង្ហាញអំពីគម្រោង ប្រព័ន្ធនិងសម្ភារៈបង្ការ និងពន្លត់អគ្គីភ័យ។

ក្នុងកិច្ចប្រជុំពិភាក្សានោះ លោក ឃួង ស្រេង ក៏បានស្នើឲ្យក្រុមហ៊ុនពិចារណាអំពីតម្លៃឧបករណ៍ពន្លត់ភ្លើងឲ្យបានទាបសមស្របណាមួយដែលអាចឲ្យប្រជាពលរដ្ឋទូទៅប្រើប្រាស់បាន៕

អាជ្ញាធររាជធានី អាជ្ញាធររាជធានី អាជ្ញាធររាជធានី អាជ្ញាធររាជធានី អាជ្ញាធររាជធានី

មតិយោបល់