ព័ត៌មានជាតិ

នគរបាលស្រុកស្អាងឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

កណ្តាល: ជនសង្ស័យប្រុសស្រីចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាង ធ្វើការចាប់ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀនខុសច្បាប់ បន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់ធំនៅជាប់នឹងខ្លួន។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ និង១០នាទី ស្ថិតនៅចំណុចភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះទី១មានឈ្មោះ ពុធ ភក្ត្រា័ ហៅតាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងជនសង្ស័យទី ២ឈ្មោះ ទ្រី គា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនី បច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាសង្សាររបស់ឈ្មោះ ពុធ ភក្ត្រា័។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់ធំ រួមនឹងម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-8250 ដែលជាម៉ូតូរបស់ឈ្មោះ ពុធ ភក្ត្រា័។

សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យ ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីជួញដូរគ្រឿងញៀននៅចំណុចភូមិឬស្សីជ្រោយ ភ្លាមនោះកម្លាំងអន្តរាគមន៍ នគរបាលស្រុកស្អាង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្វាយប្រទាល បានឃ្លាំចាំមើលក៏ប្រទះឃើញជនសង្ស័យខាងលើជិះម៉ូតូមានគ្នា០២នាក់ ពេលនោះសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ក៏បានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ធំ រួចឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់