ត្បូងឃ្មុំៈ មន្រ្តីផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើមេមត់ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានឃាត់ចាប់ឈើអារប្រភេទលេខ១(ឈ្លីក)ចំនួន ៤២ដុំ ស្មើនឹង ០,៩៨១ម៉ែត្រត្រីគុណ ធ្វើសន្និធិគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក្នុងភូមិកំពង់រាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្ន វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់