ព័ត៌មានសុខភាព

ចង់បានរាងស្អាត គួរទទួលទានភេជ្ជសៈនេះរាល់ព្រឹក

បរទេសៈ ប្រសិនបើអ្នកជំនួសការទទួលទានកាហ្វេនៅពេលព្រឹក ដោយភេសជ្ជៈដ៏មានឥទ្ធិពលមួយនេះវិញ អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីរយ៉ាងក្នុងពេលតែមួយ។ ព្រោះក្រូចឆ្មា, ខ្ទឹមស និងខ្ញី សុទ្ធតែជាឱសថធម្មជាតិ ដែលអាចជួយសម្រករាង ព្រមទាំងមានសុខភាពល្អ។

ធាតុផ្សំ៖
– ក្រូចឆ្មាចំនួន ៤ផ្លែ
– ខ្ញីមួយដុំប្រវែង ៣សង់ទីម៉ែត្រ
– ខ្ទឹមស ៤កំពឹស។

ការរបៀបចំ៖
ត្រូវយកទឹកពីរលីត្រចាក់ចូលក្នុងឆ្នាំងមួយ បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ចូល។ ដាំឲ្យពុះយូរបន្តិច ទើបលើកចុះឲ្យត្រជាក់។

ការអនុវត្ត៖
ទទួលទឹកល្បាយនេះ ១កែវ មុនទទួលទានអាហារពេលព្រឹក ហើយនៅមុនពេលអាហារថ្ងៃត្រង់ត្រូវញ៉ាំ ១កែវទៀត។

ក្រោយពីបានអ្នកទទួលទានភេជ្ជសៈនេះជាប្រចាំ អ្នកនឹងមានសុខភាពល្អ ហើយអ្នកនឹងមានរាងស្អាត ដោយសារតែជាតិខ្លាញ់ត្រូវកម្ចាត់ចោលអស់៕

body-simply

មតិយោបល់