ព័ត៌មានជាតិ

ក្របួចចោរម្នាក់ លួចលុយជិត២០លាន និងកាតទូរសព្ទ

ព្រះសីហនុ: កម្លាំងនគរបាល បានចាប់ខ្លួនបុរសម្នាក់ពីបទលួចលុយ និងកាតទូរសព្ទពីហាងលក់ដូរមួយ កាលពីយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ា ចំរ៉ុង អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះទឹម ចម្រើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពចូលលួចបានដូចជា ១. លុយខ្មែរជាង ១៣លានរៀល ២. លុយដុល្លារ៨៨០ដុល្លារ និង៣.កាតទូរសព្ទ៨៤ដុល្លារ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ និងដកហូតបានវិញ ១.លុយខ្មែរ១០ ៥៣០ ០០០រៀល (ដប់លានហាសិបបីម៉ឺនរៀល) ២. លុយដុល្លារ ៤០៨ ដុល្លារ(បួនរយប្រាំបីដុល្លារគត់) ៣. កាតទូរសព្ទស្មាត៦០ដុល្លារ និង៤. កាតទូរសព្ទ cell card ២៤ដុល្លារ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ក្របួចចោរ

ក្របួចចោរ

មតិយោបល់