អាមេរិកៈ វាហាក់បីដូចជារឿងលេងសើច និងវ៉ល់ៗបន្តិច ដោយនៅមុននេះ ព័ត៌មានណាក៏ចុះផ្សាយព័ត៌មានទាក់ទងនឹងករណីផ្ទុះឆេះ Galaxy Note 7 របស់ក្រុមហ៊ុន Samsung ប៉ុន្តែនៅថ្ងៃនេះវិញ បែរជាបណ្ដាព័ត៌មានទាំងអស់នាំគ្នាចុះផ្សាយរឿងករណី iPhone 7 ផ្ទុះឆេះវិញម្ដង។
Mat Jones ម្ចាស់ទូរស័ព្ទដៃ iPhone 7 ដែលទើបនឹងទិញបាន ៧ថ្ងៃ បានឲ្យដឹងថា គាត់បានទុក iPhone 7 នៅក្នុងរថយន្ត ជាមួយនឹងកូនក្មេងម្នាក់ ប៉ុន្តែពេលគាត់ត្រឡប់មកវិញ ក៏ស្រាបតែឃើញមានហុយផ្សែងពេញរថយន្ត រំពេចនោះ គាត់ក៏ឃើញ iPhone 7 របស់គាត់កំពុងហុយ និងឆេះ។
ករណីផ្ទុះឆេះនេះ គេនៅមិនទាន់ដឹងពីមូលហេតុនោះទេ ហើយខាងក្រុមហ៊ុន Apple ក៏មិនទាន់បើកការស៊ើបអង្កេតផងដែរ៕
មតិយោបល់