ព័ត៌មានជាតិ

បាត់រថយន្ត៥ថ្ងៃ ទើបរកឃើញវិញ

បាត់ដំបង: ករណីលួចយករថយន្តមួយគ្រឿង បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្រុមទី4 ភូមិរំចេក4 សង្កាត់រតន: ក្រុងបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបាត់ម៉ាកកាមរីគូថស្វិត ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ2A-2519 ។ ម្ចាស់ឈ្មោះ ម៉ៅ ធីតា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ។ សមត្ថកិច្ចបានបន្តថា ក្រោយទទួលពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់រសៀលម៉ោង២និង៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ដែលមានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគបាលក្រុងបាត់ដំបងបានសហការជាមួយកម្លាំងប៉ុស្តិ៍តាក្រៀម ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ រ៉េម សាវុធ ហៅ ផា ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅភូមិតាង៉ែន ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង​ និងរថយន្តមួយគ្រឿងម៉ាកកាមរី គូថស្វិត ពណ៌ផ្ទៃមេឃ លេខម៉ាស៊ីន: 351283281 លេខតួ:208794 ពាក់ស្លាកលេខ: 2A-2519 ខេត្តកណ្តាល។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី។

ចោរកម្ម

ចោរកម្ម

ចោរកម្ម

ចោរកម្ម

មតិយោបល់