ព្រះសីហនុៈ ជនសង្ស័យចំនួន២នាក់ ដែលជាបុគ្គលិកកាស៊ីណូ ហ្គោបូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច ហើយព្យាយាមគេចខ្លួន។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខភោជនីយ៍ដ្ឋានឆ្នេរថ្មី ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ XIONG CAO ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ EC ០៨៨៧៣៨៨ ស្នាក់នៅសណ្ឋាគារ ជីងតាវ ស្ថិតនៅក្រុមទី២២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ចំណែក ជនសង្ស័យទី១-ឈ្មោះ សោម រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូហ្គោបូ ស្នាក់នៅអាគារបុគ្គលិកក្រោយ អិល.វី ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងជនសង្ស័យទី២-ឈ្មោះ សោម រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហ្គោបូ ស្នាក់នៅអាគារបុគ្គលិកក្រោយ អិល.វី ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងនោះដែរ ដកហូតវត្ថុតាងរួមមាន ៖ កាបូបយួរដៃ ពណ៌ទឹកប៊ិច ១ , កុំព្យូរទ័រយួរដៃ ១គ្រឿង , លុយ១០០ដុល្លារ និងលិខិតឆ្លងដែន ៣ច្បាប់ និងម៉ូតូ ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ប្រផេះ ស្លាកលេខ ព្រះសីហនុ 1B-8918 ( មធ្យាបាយធ្វើសកម្មភាព )។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់