ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៥នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀនទៅកាន់តុលាការ

សៀមរាប: ជនសង្ស័យ៥នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ដើម្បីឲ្យច្បាប់ចាត់ការបន្ត។

លោកវរសេនីយទោ អ៊ុ សាអាត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវចាប់ខ្លួននេះ ទី១ឈ្មោះ អុន សុរ៉ាយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ។ទី២ឈ្មោះ ស៊ាង សែម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ ទី៣ឈ្មោះ សេង ធ្លាត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ ទី៤ឈ្មោះ ផៃ ភារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិពង្រថ្មី ឃុំសសរម្ភ ស្រុកពួក និងជនសង្ស័យទី៥ឈ្មោះ គ្រុយ សំនាង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាប៉ាង ឃុំក្តីរុន ស្រុកពួក។

លោកវវរសេនីយ៍ទោ បានបន្ដទៀតថា ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតថ្នាំម្សៅក្រាមពណ៌សចំនួន៤កញ្ចប់តូច និងWY ចំនួន០១គ្រាប់ និងកាំភ្លើងខ្យល់០១ដើម ម៉ូតូ២គ្រឿង និងទូរស័ព្ទ៣គ្រឿង ព្រមទាំងសម្ភារ: សម្រាប់វេចខ្ចប់និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយទោ អ៊ុ សាអាត បានឲ្យដឹងទៀតថា ជនសង្ស័យគឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចធ្វើការតាមដានជាយូរណាស់ មកហើយ ហើយថ្ងៃនេះ នៅពេលក្រុមជនសង្ស័យណាត់គ្នាធ្វើសកម្មភាព ក៏បានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។

ក្រោយពេលឃាត់សមត្ថកិច្ច បានធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់