ព័ត៌មានជាតិ

ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ត្រូវតុលាការឃុំខ្លួន

បន្ទាយមានជ័យ: លោកវរសេនីយ៍ឯក សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យអង្គភាព post newsដឹងថា អាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសង្ស័យថា បានជួញដូរថ្នាំញៀនដោយខុសច្បាប់ នៅចំណុចមុខកាស៊ីណូហ្គោលដិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១។

លោកបានបន្តថា ជនសង្ស័យទាំងពីរនាក់ ទី១ឈ្មោះស៊ីម បូរី ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មជុំ ឃុំមាន ស្រុកអូរាំងឪ ខេត្តកំពង់ចាម។ បច្ចុប្បន្ន រស់នៅផ្ទះជួល ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី២ឈ្មោះអ៊ួន ប៊ុនធឿន ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត និងរស់នៅបច្ចុប្បន្ន ជាមួយគ្នា។

លោកបានបញ្ជាក់ទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានរកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រភេទទឹកកកចំនួន៥ថង់ដែលជនសង្ស័យលាក់ទុកក្នុងកញ្ចប់បារី។ បច្ចុប្បន្នជនសង្ស័យត្រូវបានតុលាការសម្រចឃុំខ្លួនរួចហើយ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះរងចាំបើកសវនការជំនុំជំរះក្តីនាពេលខាងមុខ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់