ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការឃាត់ខ្លួនខាងលើ ព្រមទាំងបានដកហូតថ្នាំញៀន ៣កញ្ចប់ និងម៉ូតូ មួយគ្រឿង កាលពីវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចផ្លូវរថភ្លើងកែងផ្លូវលេខ៧០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ខណ:ពេលជិះល្បាតដល់ចំណុចផ្លូវរថភ្លើងកែងផ្លូវលេខ៧០ ស្រាប់តែបានប្រទះឃើញជនសង្ស័យខាងលើ ពេលនោះ សមត្ថកិច្ចយើងមានការសង្ស័យបានហៅឲ្យឈប់ រួចធ្វើការឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៣កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងម៉ូតូ មួយគ្រឿង ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។

លោក ណយ ច័ន្ទណារ័ត្ន បានបន្តទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ សេង ស៊ីវត្ថា (ហៅអាត្រង៉ោល) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីបុរសម្នាក់នៅក្នុងម្តុំផ្លូវរថភ្លើង ដោយទិញក្នុង ១កញ្ចប់តម្លៃ ២០០០០រៀល ២កញ្ចប់អស់ ៤០០០រៀល ដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

//youtu.be/2q7Er8keVCU

មតិយោបល់