ព័ត៌មានជាតិ

មុខសញ្ញាកាច់កម៉ូតូនិងគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ: ជនសង្ស័យ ២នាក់ ជាមុខសញ្ញាកាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋនៅពេលយប់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ និងប្រជាការពារសង្កាត់ឬស្សីកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ កាលពីវេលាម៉ោង ៣និង១៥នាទីទាបភ្លឺ ថ្ងៃទី២២ ខែតុលានឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ កែងផ្លូលេខ៦២R ក្រុម១១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ឈ្មោះ ឈុន ម៉ាលីន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ និងជនសង្ស័យទី២ឈ្មោះ ទន់ ថា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងដកហូតម៉ូតូដែលជិះធ្វើសកម្មភាព ម៉ាក ស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ យ-៩៥៥៦ កណ១។

លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លូនជនសង្ស័យទាំង ២នាក់ខាងលើ កម្លាំងសមត្ថកិច្ចយើងបានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន តាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ខណ:ពេលជិះមកដល់ចំណុចកែងផ្លូវលេខ៦២R សមត្ថកិច្ចយើងបានឃើញសង្ស័យទាំង ២នាក់ កំពុងជិះម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ យ-៩៥៥៦ កណ១ ដោយមានការសង្ស័យក៏បានហៅឲ្យឈប់រួចធ្វើការឆែកឆេររកឃើញឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ និងដែកលួសសម្រាប់ឆ្កឹះសោរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋឃើញនៅក្នុងកែបម៉ូតូ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍ទួលសង្កែតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

ចោរកម្ម

ចោរកម្ម

ចោរកម្ម

ចោរកម្ម

ចោរកម្ម

ចោរកម្ម

ចោរកម្ម

ចោរកម្ម

//youtu.be/kUAfC9gpPTA

មតិយោបល់