បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងតែចង់បានកីឡាករខ្សែការពារកណ្តាលម្នាក់នៅរដូវក្តៅខាងមុខនេះប៉ុន្តែកីឡាករគោលដៅរូបនេះក៏កំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបយក្សបិសាចក្រហមMan UTDផងដែរ។
បិសាចក្រហម Man UTD កំពុងក្លាយទៅជាគូប្រជែងដើម្បីចរចាទិញយកកីឡាករខ្សែការពារ Jules Kounde ពីក្លឹបអេស្បាញ Sevillaនេះបើយោងតាមការបញ្ជាក់ដូចគ្នាដោយ Fichajes។
គួរឲ្យដឹងដែរថាកន្លងមកកីឡាករខ្សែការពាររូបនេះកន្លងមកត្រូវបានក្លឹបតោខៀវ Chelsea តាមចង់បានរហូតមកប៉ុន្តែក្លឹបមួយនេះគឺមិនបានបំពេញតាមការចង់បានរបស់ Sevilla ឡើយពាក់ព័ន្ធទៅនឹងបញ្ហាតម្លៃខ្លួន។
ទោះបីជាយ៉ាងណាក្តី Man UTD អាចមានសិទ្ធក្នុងការផ្លាស់ប្តូរសំណើរនេះជាមួយនឹង Sevilla ទោះបីជាតម្លៃខ្លួនដែលក្លឹបចង់បានមានទៅដល់៨០លានអ៊ឺរ៉ូក្តីដែលក្នុងនោះអាចធ្វើឡើងជាមួយនឹងជម្រើសក្នុងការដោះដូរកីឡាករណាម្នាក់ពីអង់គ្លេសផងដែរ៕
មតិយោបល់