ព័ត៌មានជាតិ

ការចុះកិច្ចព្រមព្រៀងគ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តរតនគិរីនិងទីក្រុងចុងជ័រ ខេត្តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន

រតនគិរីៈ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ ទីក្រុងភ្នំពេញលោក ថង សាវុន អភិបាលខេត្តរតនគិរីបានដឹកនាំគណៈប្រតិភូខេត្ត ជួបប្រជុំជាមួយគណៈប្រតិភូមកពីទីក្រុងចុងជ័រ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក លី យូមីង (Liu You Ming) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនក្រុងចុងជ័រ និងបានចុះកិច្ចព្រមព្រៀងគ្នាស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងចុងជ័រ ខេត្តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះដែរ ប្រតិភូនៃខេត្តរតនគិរី និងក្រុងចុងជ័រ ក៏បានជំរុញនិងឯកភាពចំណុចមួយចំនួនមានដូចជា ការផ្លាស់ប្តូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំ និងសហគ្រិនភាព ជំរុញការវិនិយោគនៅខេត្តរតនគិរី ភាគីចិនបានសន្យាផ្តល់អាហារូបករណ៍ដល់សិស្សនៅក្នុងខេត្តរតនគិរីបានទៅសិក្សានៅខេត្តក្វាងស៊ី និងកិច្ចការងារមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ក្នុងគោលបំណងជំរុញនូវវិបុលភាព និងការអភិវឌ្ឍន៍រួមគ្នា៕

អភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរីអភិបាលខេត្តរតនគិរី

មតិយោបល់