ព័ត៌មានជាតិ

ជិះកង់រឹតចំណងមិត្តភាពកម្ពុជា-ថៃ ពីស្រុកកាបឆើង មកក្រុងសំរោង

ឧត្តរមានជ័យ: ជិះកង់ជា លក្ខណ:មិត្តភាពរវាងកម្ពុជា-ថៃ ពីស្រុកកាបឆើង មកក្រុងសំរោង ខេត្តឧត្តរមានជ័យ និងដើម្បីរឹតចំណងមិត្តភាពទំនាក់ទំនងល្អរវាងប្រទេសជាប់ព្រំដែននៃប្រទេសទាំងពីរ។

ពិធីនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ មានកម្លាំងប៉ុស្តិ៍នគរបាលអូរស្មាច់ សហការជាមួយកម្លាំងប្រជាការពារភូមិ បានចុះការពាររក្សាសណ្ដាប់ធ្នាប់ពីចំណុចភូមិសាស្ត្រសង្កាត់អូរស្មាច់រហូតដល់ អក្សរតេ ភូមិសាស្ត្រសង្កាត់កូនក្រៀល។

ក្នុងយុទ្ធនាការនេះ មានអ្នកស្ម័គ្រចិត្តចូលរួម សរុបចំនួន២១៧០នាក់ ស្រីចំនួន១៧៤នាក់ កង់ជិះចំនួន១៥៥៧គ្រឿង ចំនួនរថយន្តសរុប៥៨គ្រឿង និងបានវិលត្រឡប់ពីក្រុងសំរោង មកស្រុកកាបឆើង វិញនៅវេលាម៉ោង១៣ និង១០ នាទី ប្រកបដោយសុវត្ថិភាព៕

ជិះកង់

ជិះកង់

ជិះកង់

ជិះកង់

ជិះកង់

មតិយោបល់