ព័ត៌មានកីឡា

Ryan Giggs ​ចង់​ឃើញ Modric ​មក​លេង​នៅ Man Utd ​ឆាប់​ៗ​នេះ

លោកRyan Giggs វីរបុរសរបស់ក្លឹប Manchester United ពិតជាចង់ឃើញខ្សែបម្រើ Luka Modric មកលេងនៅទឹកដី Old Trafford ណាស់នៅពេលដ៏ខ្លីខាងមុខនេះ។

Giggs បាននិយាយក្នុងកម្មវិធីសន្និសីទកាសែតមួយជាមួយ UEFA ថាលោកពិតជាចង់ឃើញក្លឹប Man Utd ទទួលបានជោគជ័យណាស់ក្នុងពានរង្វាន់ធំនៅតំបន់អឺរ៉ុប ប៉ុន្តែអ្វីដែលលោកកាន់តែចង់ឃើញទៀតនោះគឺវត្តមានរបស់ Modric នៅ Old Trafford ។

0297da2e000007d0-3859108-image-a-8_1477052909411 ក្នុងស្ថាប័ន UEFA រដូវកាលនេះ អតីតកីឡាករ Giggs ជាឯកអគ្គរដ្ឋទូតហើយក៏ជាអ្នកទាក់ទងជាផ្លូវគ្រប់ក្លឹបទាំងអស់ផងដែរ។ ហេតុដូច្នេះហើយ បានជាមានអ្នកកាសែតជាច្រើន សុំជួបសម្ភាសន៍ផ្ទាល់ជាមួយរូបគេ ទាក់ទងទៅនឹងការប្រកួត ក៏ដូចជាកីឡាករល្អៗមួយចំនួន។

អ្វីដែល Giggs ផ្ដោតសំខាន់ជាងគេ ក្នុងការសម្ភាសន៍នោះគឺក្លឹប Man Utd ដែលខកខានលេង Champions League ក៏ដូចជាបង្ហាញទម្រង់លេងមិនល្អក្រោយពី Sir Alex Fugerson ចាកចេញទៅ។ “ខ្ញុំចង់ឃើញបិសាចក្រហមត្រលប់មកវិញ ជាមួយរឿងដ៏អស្ចារ្យ។ ខ្ញុំចង់ឃើញក្រុមមានកីឡាករបម្រើម្នាក់ដែលអាចឈរចែកបាល់បានល្អ និងលេងយល់ចិត្តសមាជិកទាំងអស់។ ម្នាក់ដែលខ្ញុំគិតថាល្អបំផុតសម្រាប់ Man Utd គឺ Modric របស់ Real Madrid ”។

1876184a000005dc-3859108-image-a-16_1477053183778

Modric ជាខ្សែបម្រើជម្រើសជាតិក្រូអាត ហើយទើបតែបន្តកុងត្រាជាមួយ Real Madrid ៤ឆ្នាំទៀត កាលពីប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។ កីឡាករវ័យ៣១ឆ្នាំរូបនេះ បង្ហាញខ្លួនក្នុងប្រកួតផ្លូវការបាន៤០៨ប្រកួតមកហើយ ឱ្យក្លឹបធំ៣គឺ Dinamo Zagreb , Spurs និង Real Madrid ។ រូបគេធ្លាប់ឈ្នះពានChampions League, Copa del Rey, Spanish Super Cup, UEFA Supercup, Croatian League, Croatian Cup ជាដើម៕

398404a600000578-3859108-image-a-55_1477047744580

មតិយោបល់