ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវកម្លាំងនគរបាលចេញល្បាតឃាត់ខ្លួន

ភ្នំពេញ: នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៧ និងផ្នែកនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចេញល្បាតពួនស្ទាក់ប្រទាក់ក្រឡាគ្នា ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រាប់តែលឺប្រជាពលរដ្ឋរាយការណ៍មកថា មានករណីលួចម៉ូតូ ខណ:នោះកម្លាំងនគរបាលនៃអធិការខណ្ឌ ចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់កាកាបទី១ ។

ជនសង្ស័យឈ្មោះ ហាក់ហ្វីន ថាណូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ពាល់ សុឃីម ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាំងដកហូតរួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AW3660 សោខ្សៀចំនួន១ និងដែកកែច្នៃសម្រាប់ឆ្កឹះសោម៉ូតូចំនួន១ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដុះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់