ព័ត៌មានកីឡា

ច្បាស់​ហើយ Simeone ​នឹង​ទៅ​ដឹក​នាំ​ក្រុម​នៅ​លីគ​អង់គ្លេស ​មិន​មែន​អ៊ីតាលី​ទេ

លោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid បានបង្ហាញយ៉ាងច្បាស់ថាលោកនឹងទៅដឹកនាំក្រុមលីគកំពូលអង់គ្លេសនៅរដូវកាលក្រោយ មិនមែនទៅដឹកនាំនៅអ៊ីតាលីនោះទេ។

ក្រោយដឹកនាំក្រុម AT Madrid ជោគជ័យមួយរយ:មកនេះ លោក Simeone មានគម្រោងនឹងចាកចេញពីអេស្ប៉ាញហើយ នៅរដូវកាលខាងមុខនេះ។ ដោយកាលពីប៉ុន្មានខែមុន មានដំណឹងថាគ្រូបង្វឹករូបនេះ នឹងទៅដឹកនាំក្រុមនៅអ៊ីតាលី ជាកន្លែងដែលលោកធ្លាប់ប្រកបអាជីពជាកីឡាករនៅទីនោះ។ យ៉ាងណាមិញ នៅម្សិលមិញនេះដែរ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បែរជានិយាយបញ្ជាក់យ៉ាងច្បាស់ថាលោកប្ដូរចិត្តហើយ ដោយចង់ទៅដឹកនាំក្រុមនៅអង់គ្លេសវិញ។

ដោយក្លឹបនៅអង់គ្លេសនោះ គឺ Arsenal មានភាគរយខ្ពស់ជាងគេ ក្រោយពីលោក Arsene Wenger ធ្លាយដំណឹងថាអាចនឹងចាកចេញទៅដឹកនាំក្រុមជម្រើសជាតិអង់គ្លេសទៀតផង។

Simeone ជាគ្រូបង្វឹកម្នាក់ ដែលទទួលបានជោគជ័យច្រើន ដោយធ្លាប់ឈ្នះពាន La Liga និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League បាន២ដងផងដែរ។ ចំពោះពានផ្សេងៗទៀតរួមមាន Europa League, the UEFA Super Cup និង Copa del Rey ជាដើមនោះ ក៏លោកធ្លាប់ឈ្នះរួចអស់ហើយដែរ៕

មតិយោបល់