ព័ត៌មានជាតិ

មេអាប៉ោង៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: ក្រោយពីទទួលព័ត៌មានពីមហាជនថា មានល្បែស៊ីសងបាញ់អាប៉ោងនៅចំណុចព្រៃឫស្សីទួលអង្គខាងកើត ភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅម៉ោង១២ថ្ងៃត្រង់ ទី២២ ខែតុលា ២០១៦នេះ កម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍ចុះទៅបង្រ្កាប និងឃាត់ខ្លួនមេអាប៉ោងចំនួន០៣នាក់ ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។

មេអាប៉ោង ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់នោះ ទី១.ឈ្មោះ ឆេង ស្រេង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់ផែ្លឈើ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល(ជាអ្នកបាញ់អាប៉ោង)។ ទី២.ឈ្មោះ ចុក ចក់ ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខែ្ម មុខរបរកសិករ ស្នាក់នៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកបាញ់អាប៉ោង)។ ទី៣.ឈ្មោះ សូ  រាវុធ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ ស្នាក់នៅភូមិខ្ចៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ជាអ្នកបាញ់អាប៉ោង)។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងបានធ្វើការដកហូតវត្ថុតាងរួមមាន៖ -លុយរៀលសរុបចំនួន២.៧៤៣.៤០០រៀល និងលុយដុល្លារចំនួន៤៤៥ដុល្លារ -ទូរសព្ទដៃចំនួ៥គ្រឿងក្នុងនោះម៉ាកអិនចុចពិល១គ្រឿង ម៉ាកសាំសុង១គ្រឿង ម៉ាកអាយហ្វូន៣គ្រឿង -ជើងអាប៉ោងធ្វើអំពីឈើឫស្សីចំនួន១៣ និងតេឡេកែឆ្នៃបញ្ជាមេអាប៉ោងចំនួន៤ តេឡេពិតប្រាកដ -កាបូបស្ពាយ១ និងកាបូបដៃ១ -ហ្វឺតសរសេរ០២ដើម ស្កត់រុំ១ដុំ និងសោក្សៀ១ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ១សន្លឹក និងកាតATM១ -ថង់កម្រាលសម្រាប់លេងអាប៉ោង១៕

photo_2016-10-22_16-43-29

photo_2016-10-22_16-43-34

មតិយោបល់