ព័ត៌មានជាតិ

Update៖ យានដ្ឋាន ធិប ថែប ត្រូវភ្លើងឆេះខ្ទេចទាំងស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

ព្រះវិហារៈ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យ នៅចំណុចយានដ្ឋាន ធិប ថែប ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះយានដ្ឋាន០១ខ្នង ទំហំ ១២ម៉ែត្រ x១៦ម៉ែត្រ (ខូចខាតទាំងស្រុង ) ផ្ទះ០១ខ្នង ធ្វើអំពីឈើ ប្រក់សង្កសី (ខូចខាតជញ្ជាំងមួយជំហៀង) និងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង នគរបាលស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ចុះអន្តរាគមន៍ ពន្លត់ទប់ស្កាត់ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ សរុបចំនួន០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ រថយន្ត ។ ករណីខាងលើ នេះ ពុំបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ។

មតិយោបល់